វិធីសាស្រ្ត​ក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile

Android Apps on Windows 10 Mobileទើបតែប៉ុន្មានម៉ោងមុននេះដែលខ្ញុំបាន​ធ្វើការតំឡើងហ្គេម Clash of Clans នៅលើទូរស័ព្ទ Lumia 920 ដែលតំណើរការដោយ Windows 10 Insider Preview build 10166។ ហើយអ្វីដែលខ្ញុំបានសង្កេតឃើញថា វាមានល្បឿនលឿនអាចទទួលយកបាន សម្រាប់ហ្គេមដែល​តម្រូវការ​ខ្ពស់​គួរសមដែរ បើទោះ​ជាមានកង្វះខាតមួយចំនួនក៏ដោយ។ អ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ថាតើ ត្រូវធ្វើរបៀបណាដើម្បីតំឡើងហ្គេមនេះទៅកាន់ Windows 10 Mobile បាន, ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការតំឡើង កម្មវិធី Android លើ Windows 10 Mobile៖

មុនពេលចាប់ផ្ដើម សូមអ្នកទាំងអស់គ្នាចាំទុកថាការតំឡើងនេះអាចធ្វើឲ្យម៉ាស៊ីនរបស់អ្នកបាន, បើអ្នកទាំងអស់គ្នាចង់សាកល្បង គឺជាទំនួលខុសត្រូវរបស់អ្នកទាំង​អស់​គ្នា។

ខាងក្រោមនេះគឺជាទូរស័ព្ទដែល Support សម្រាប់ការតំឡើងនេះ៖

  • Lumia 920
  • Lumia 925
  • Lumia 929 (icon)
  • Lumia 830
  • Lumia 930
  • Lumia 1520
  • Lumia 635 (សម្រាប់ម៉ូដែលមាន RAM 1GB)
  • Lumia 730
  • Lumia 820
  • Lumia 435
  • Lumia 928

បើសិនអ្នកទាំងអស់គ្នា ប្រើប្រាស់នូវទូរស័ព្ទ​បានរៀបរាប់ខាងលើ អ្នកទាំងអស់គ្នាអាចអនុវត្តតាមជំហ៊ានខាងក្រោមបាន៖

  • ទាញយក កម្មវិធី wconnect Android SDK និងហ្គេម Clash of Clans APK ពីទីនេះ
  • ពន្លានូវ wconnect.rar និង adb.rar ទៅកាន់ folder
  • បើក folder wconnect, ហើយធ្វើការតំឡើង កម្មវិធី  IpOverUsbInstaller.msi និង vcredist_x86.exe
  • នៅក្នុងទូរស័ព្ទរបស់អ្នកចូលទៅកាន់ Settings > Update & Security > For Developers  ហើយឆេកលើប្រអប់ enable Developers Mode និង Device Discovery
  • ចុច Shift Key ឲ្យជាប់ ហើយចុច Mouse ស្ដាំលើ folder wconnect ហើយជ្រើសយក​ Open command window here
  • បន្ទាប់មកទៀតអ្នកនឹងត្រូវ ភ្ជាប់ទូរស័ព្ទរបស់អ្នកទៅកាន់កុំព្យូទ័រ ហើយវាយនូវ Command ដូចខាងក្រោម៖
    • wconnect.exe usb ហើយចុច Enter
    • បើអ្នកចង់ភ្ជាប់តាមរយៈ WiFi វាយ wconnect.exe 192.168.xxx.xxx (ជំនួស xxx.xxx ជាមួយនឹង IP Address ទូរស័ព្ទរបស់អ្នក)
  • បន្ទាប់មកទៀត នៅលើទូរស័ព្ទ ចុចលើប៊ូតុង Pair ដើម្បីមើលនូវ Pair Code ហើយវាយ Code នោះចូល ហើយចុច Enter
  • ចុច Shift Key ឲ្យជាប់ ហើយ ចុច Mouse ស្ដាំលើ folder adb/platform-tools ហើយជ្រើសយក​ Open command window here
  • វាយ adb devices ដើម្បីឆែកមើលថាតើ ទូរស័ព្ទរបស់យើងត្រូវបានតភ្ជាប់ហើយឬនៅ
  • បន្ទាប់មកទៀតចម្លង coc.apk ទៅកាន់ folder adb/platform-tools
  • ហើយចុងក្រោយបំផុតគឺ វាយ adb install coc.apk (អ្នកអាចរង់ចាំយូរបន្តិចព្រោះហ្គេមនេះមានទំហំធំគួរសមដែរ)។

ខាងក្រោមគឺជាវីដេអូបង្ហាញពីការតំឡើងហ្គេម Clash of Clans របស់ Android នៅលើ Windows 10 Mobile៖

បើអ្នកទាំងអស់គ្នាមានបញ្ហាអី្វនោះ សូមបញ្ចេញមតិនៅខាងក្រោម។ សូមអរគុណ។

Related Articles

Comments ()

អត្ថបទពេញនិយម

ទូរស័ព្ទ

ថ្ងៃទី ៩ សីហា ២០១៥

ម៉ោង ០៩:៤៥ ព្រឹក

181 ដង

ដោយ កុយ ទិត្យតារា

MCP, MCSA, MITE

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Microsoft នឹង​បង្កើត Windows 10 Mobile ROMs សម្រាប់ទូរស័ព្ទ OnePlus 2, 3 និង Xioami Mi 5
តើមាន​អ្វីថ្មីនៅ​ក្នុង Windows 10 Mobile Redstone Build 14267.1004
Microsoft ចេញនូវ Build 10586.107 ថ្មីសម្រាប់ Windows 10 Mobile
ទូរស័ព្ទ​តំណើរ​ការ​ដោយ​ Windows 10 Mobile តំបូង​របស់ក្រុមហ៊ុន Vaio
Windows 10 Mobile ទទួលបាន​បច្ចុប្បន្នភាព​ថ្មី Build 10586.71
អ្នកអាច​ទាញយក Configuration Update សម្រាប់​ Windows 10 Mobile បានហើយ
Build ថ្មីរបស់ Windows 10 Mobile ឈ្មោះថា Redstone នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​​​​​​​​​​​​​​
វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ
Windows 10 Mobile នឹង​តំ​ណើរ​ការ​ជា​មួយ​នឹង​ប្រព័ន្ធវិភាគ 64-Bit ក្នុង​ពេលខាងមុខ
Microsoft ចេញ​កម្មវិធី Upgrade Advisor ដើម្បី​រៀបចំទូរស័ព្ទរបស់​អ្នក​សម្រាប់​ការ​តំឡើង Windows 10 Mobile
លក្ខណៈសម្បត្តិរបស់ Windows 10 Mobile
PhoneDesigner រចនា​រូបរាង​ទាំង​ស្រុង​របស់ Lumia 850 តាម​អ្វី​ដែល​ទទួល​បាន​ចុងក្រោយ
លេចចេញរូបរាងទូរស័ព្ទ​ Lumia 850 ពណ៌​មាស
រូប​រាង​ទូរស័ព្ទ​ដែល​លេច​ចេញនៅ​ប្រទេស​ចិន អាច​ជា​ Lumia 850
លេច​ចេញ​រូប​រាង​របស់ Microsoft Lumia 850
Microsoft កំពុង​តេស្ត​នូវ Build ថ្មី 10586.17 ដែល​ដាក់​ឲ្យ​ update ក្នុង​ពេល​ឆាប់ៗនេះ
ក្រុម​ហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែល​អាច​ប្រើ​បាន​ជាមួយនឹង Windows 10 Mobile
កាល​បរិច្ឆេទ​ការ Update របស់​ Windows 10 Mobile
កំណែ​ថ្មី​របស់​កម្មវិធី Movies & TV អាច​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់ Subtitle ប្រភេទឯកសារ SRT បាន
ក្នុង​សប្តាហ៍នេះ​អ្នក​នឹង​ទទួល​បាន​ Update ថ្មី​មួយ​ទៀត​សម្រាប់ Windows 10 Mobile របស់​អ្នក