Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10
ការប្រើប្រាស់ Keyboard shortcuts អាចជួយសន្សំពេលវេលា នៅពេលដែលអ្នកប្រើប្រាស់ Windows 10។ អ្នកប្រហែលជាដឹងហើយនូវ shortcut ទូទៅមួយចំនួនដូចជា Ctrl + C និង Ctrl +V ដែលប្រើសម្រាប់ចម្លងឯកសារផ្សេងៗ។
សម្រាប់ការប្រើប្រាស់ Windows 10 អ្នកទាំងអស់គ្នាគួរតែយល់ដឹងពី Keyboard Shortcut សំខាន់ៗទាំង ២១ ខាងក្រោមនេះ ដើម្បីធ្វើឲ្យការប្រើប្រាស់កុំព្យូទ័ររបស់អ្នកបានកាន់តែលឿន និងមានប្រសិទ្ធិភាពជាងមុន៖
Keyboard shortcut | មុខងារ |
---|---|
Windows key + A | បើក Action center |
Windows key + C | បើក Cortana ហើយឲ្យចាំស្ដាប់ការបញ្ជា |
Windows key + D | បង្ហាញ ឬបិទផ្ទាំង desktop |
Windows key + E | បើកកម្មវិធី File Explorer |
Windows key + H | បើកមុខងារ Share |
Windows key + I | បើកកម្មវិធី Settings |
Windows key + L | ចាក់សោកុំព្យូទ័ររបស់ អ្នកអាចដើម្បីឆ្លាស់គណនី |
Windows key + S | បើកមុខងារ Search |
Windows key + Number | បើកផ្ទាំងកម្មវិធីដែលបាន pinned នៅលើ Taskbar តាមលំដាប់។ ឧទាហរណ៍ Windows + 1 បើកកម្មវិធីដែល pinned នៅលំដាប់ទី ១ នៃ Taskbar. |
Windows key + Arrow key | ដាក់ផ្ទាំងកម្មិវិធីទៅតាមទិស, ជ្រុង, បើកពេញអេក្រង់ និងលាក់ពីអេក្រង់ |
Windows key + Comma | បង្ហាញផ្ទាំង Desktop បណ្ដោះអាសន្ន |
Windows key + Ctrl +D | បន្ថែមផ្ទាំង Desktop មួយទៀត |
Windows key + Ctrl + Left or Right arrow | បង្ហាញផ្ទាំង Desktop ដែលនៅខាងស្ដាំ ឬ នៅខាងឆ្វេងផ្សេងទៀត |
Windows key + Enter | បើកមុខងារ អានអេក្រង់ Narrator |
Windows key + Home | ធ្វើការ Minimize គ្រប់ផ្ទាំងកម្មវិធីទាំងអស់លើកលែងតែ ផ្ទាំងកម្មវិធីដែលកំពុងប្រើប្រាស់ |
Windows key + PrtScn | ធ្វើការចាប់យកផ្ទៃអេក្រង់ ហើយរក្សាទុកក្នុង folder Screenshots |
Windows key + Shift + Up arrow | ទាញផ្ទាំងកម្មវិធីឲ្យបង្ហាញពេញអេក្រង់ផ្នែកខាងលើ និងខាងក្រោម |
Windows key + Tab | បើកមុខងារមើលផ្ទាំងការងារទាំងអស់ (Task View) |
Ctrl + Shift + Esc | បើកម្មវិធី Task Manager |
Alt +Tab | ភ្ជាប់ទៅកាន់កម្មវិធីផ្សេងៗទៀត |
Ctrl + Alt +Tab | បើកផ្ទាំង បង្ហាញកម្មវិធីដែលបានបើករួច |
នៅមាន Keyboard Shortcut ផ្សេងៗទៀតជាច្រើននៅក្នុង Windows 10, ប៉ុន្តែ Keyboard Shortcuts ខាងលើគឺសំខាន់ដែលអ្នកគួរតែចងចាំ និងមានប្រយោជន៍ក្នុងការប្រើប្រាស់។ បើអ្នកទាំងអស់គិតថានៅមាន Keyboard Shortcut ផ្សេងៗទៀតដែលសំខាន់ គួរតែដាក់ចូលតារាងខាងលើ សូមជួយប្រាប់នៅក្នុងមតិខាងក្រោម៖
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- វិធីសាស្ត្រក្នុងការតំឡើង .XAP .APPXBUNDLE នៅលើ Windows 10 Mobile ដោយមិនចាំបាច់មានកុំព្យូទ័រ
- Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10
- វិធីសាស្រ្តក្នុងការ Root & Interop Unlock សម្រាប់ Windows 10 Mobile
- វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងការបើក Navigation Bar សម្រាប់ទូរស័ព្ទដែលមិនមាន
- ប្រើ Tool មួយនេះបើសិនអ្នកចង់តំឡើងកម្មវិធី Android ដែលប្រើប្រាស់ Google Play Services
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile