ក្រុមហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែលអាចប្រើបានជាមួយនឹង Windows 10 Mobile
Windows 10 Mobile គឺជាប្រព័ន្ធប្រតិបត្តិការថ្មីចុងក្រោយរបស់ក្រុមហ៊ុន Microsoft ដែលត្រូវបានគេរំពឹងទុកថាជា ប្រព័ន្ធតំណើរដែលអាចជួួយឲ្យ ប្រព័ន្ធប្រតិបត្តិការ Windows អាចបញ្រៀតទៅកាន់មជ្ឈដ្ឋានអ្នកប្រើប្រាស់បានកាន់តែច្រើនបន្ថែមទៀត ក្នុងយុគសម័យទូរស័ព្ទចល័តនេះ។
លក្ខណៈសម្បត្តិពិសេសមួយរបស់ Windows 10 Mobile គឺវាអាចមានលទ្ធភាពបោះពុម្ភចេញពីកម្មវិធី ប្រភេទ Universal App បាន។ បចុ្ចប្បន្ននេះនៅលើ Windows 10 Mobile គឺអាចមានលទ្ធភាពបោះពុម្ពបានតាមតែរយៈ Network តែបុណ្ណ៉ោះ ពោលគឺតាមរយៈ WIFI ខណៈដែលការបោះពុម្ពតាមរយៈ USB គឺមិនទាន់អាចទៅរួចនោះទេ។
Windows 10 Mobile គឺធ្វើការតែជាមួយនឹងប្រភេទម៉ាស៊ីនព្រីនដែលមិនពឹងផ្អែកលើ Driver តែប៉ុណ្ណោះ ដូចជាម៉ាស៊ីនព្រីនដែលគាំទ្រលើ PCLm, PWG Raster, Open XPS និង MS XPS ដែលមានប្រហែលជាង ១៩០០ ម៉ូដែលនៅលើទីផ្សារសម្រាប់ចុងឆ្នាំ ២០១៥ នេះ។
ឥឡូវនេះក្រុមហ៊ុន Microsoft បានចេញផ្សាយនូវបញ្ជីនៃម៉ូដែលព្រីនធឺទាំងអស់ដែលអាចប្រើប្រាស់បាននៅលើ Windows 10 Mobile ដែលម៉ូដែលទាំងនោះគឺជាផលិតផលរបស់ក្រុមហ៊ុនដូចជា៖ Brother, Canon, Fuji Xerox, Gestetner, HP, Infotec, Konica, Kyocera, Lanier, Lexmark, NEC, NRG, OKI, RICOH, Savin, Samsung, Toshiba, Xerox និង Kyocera Mita។
សម្រាប់បញ្ជីនៃឈ្មោះរបស់ម៉ាស៊ីនព្រីនទាំង ១៩០០ ម៉ូដែលសូមចុចខាងក្រោម៖
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- វិធីសាស្ត្រក្នុងការតំឡើង .XAP .APPXBUNDLE នៅលើ Windows 10 Mobile ដោយមិនចាំបាច់មានកុំព្យូទ័រ
- Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10
- វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងការ Root & Interop Unlock សម្រាប់ Windows 10 Mobile
- វិធីសាស្រ្តក្នុងការបើក Navigation Bar សម្រាប់ទូរស័ព្ទដែលមិនមាន
- ប្រើ Tool មួយនេះបើសិនអ្នកចង់តំឡើងកម្មវិធី Android ដែលប្រើប្រាស់ Google Play Services
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile