ស្វែងយល់ពីគម្រោង Project Astoria នៅក្នុង Windows 10 Mobile
Windows 10 Mobile គឺជាប្រព័ន្ធប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Microsoft សម្រាប់ទូរស័ព្ទស្មាតហ្វូន ដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកអភិវឌ្ឍន៍កម្មវិធីផងដែរ។ នៅក្នុងព្រឹត្តិការណ៍ Build ឆ្នាំ ២០១៥ ក្រុមហ៊ុន Microsoft បានបង្ហាញអំពីគម្រោង “Project Astoria” ដែលជាគម្រោងមួយ ក្នុងចំណោមគម្រោងឯទៀតរបស់ Windows 10 Mobile ដែលនឹងធ្វើឲ្យកម្មវិធីនៅលើ Windows Store កាន់តែសំបូរបែបថែមទៀត។ ហើយថ្មីៗនេះ តាមរយៈគម្រោងមួយនេះ គឺបានផ្ដល់នូវលទ្ធភាពឲ្យយើងអាចធ្វើការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile បានថែមទៀតផង។
តើអ្វីជាគម្រោង Project Astoria?
គម្រោង “Project Astoria” (ឬ “Project A”), គឺជាកញ្ចប់កម្មវិធី Universal Windows Platform Bridge (UWPB) ដែលអាចឲ្យអ្នកអាចធ្វើការបង្កើតកម្មវិធីសម្រាប់ Windows សម្រាប់ទូរស័ព្ទ ដោយប្រើប្រាស់កូដដែលមានស្រាប់ក្នុងគម្រោងកម្មវិធី Android របស់អ្នក។ ជាមួយនឹងគម្រោង “Project Astoria” អ្នកនឹងអាច៖
- បង្កើតកម្មវិធី Windows សម្រាប់ទូរស័ព្ទដោយគ្រាន់តែកែប្រភពកូដតិចតួចប៉ុណ្ណោះ
- ប្រើប្រាស់នូវ បណ្ណាល័យកូដរបស់ Microsoft ដើម្បីដាក់ឲ្យប្រើប្រាស់នូវ សេវាកម្មរបស់ Microsoft ក្នុងកម្មវិធីរបស់អ្នក
- ធ្វើការតេស្តិ៍ និង Debug កម្មវិធីរបស់អ្នកដោយប្រើប្រាស់នូវកម្មវិធី IDE ដែលអ្នកចូលចិត្ត
- បង្ហោះកម្មវិធីរបស់អ្នក និងទទួលកម្រៃតាមរយៈ Windows Store
ខាងក្រោមនេះគឺជាបទបង្ហាញរបស់លោកស្រី Agnieszka Girling អំពីមុខងាររបស់គម្រោង “Project Astoria” នេះ៖
តើកូដរបស់ Android នឹងតំណើរការយ៉ាងដូចម្ដេចក្នុង Windows 10 Mobile?
នៅក្នុងបទបង្ហាញអំពីគម្រោង “Project Astoria” នៅក្នុងព្រឹត្តិការណ៍ Build 2015 បានធ្វើការបង្ហាញនូវ ដ្យាក្រាម ដែលបង្ហាញពីការតំណើរការរបស់កម្មវិធី Android (APK) នៅលើ Windows 10 Mobile។
នៅក្នុងដ្យាក្រាមខាងលើបង្ហាញពីការគ្រប់គ្រងលើ សិទ្ធិ និងលទ្ធភាពក្នុងប្រើប្រាស់ ធនធានផ្សេងៗដូចជា ឯកសារប្រព័ន្ធ បញ្ជីទំនាក់ទំនង រូបថត ប្រព័ន្ធរំញោច កាមេរ៉ា និងមុខងារផ្សេងៗទៀត ដែលកម្មវិធី Project Astoria មានលទ្ធភាពអាចប្រើប្រាស់បាននៅលើ Windows 10 Mobile។
សម្រាប់គម្រោង Project Astoria គឺ Windows 10 Mobile បានដាក់បញ្ចូលនូវ អនុប្រព័ន្ធមួយឈ្មោះថា “Project Astoria” ដែលបើតាមការរកឃើញ នៅក្នុង Build 10149 បានឲ្យដឹងថា វាជាអនុប្រព័ន្ធ Android ដែលមានទីតាំងស្ថិតនៅក្នុង folder មួយឈ្មោះថា “projecta” ដែលមានទំហំប្រហែលជាង 100 MB ដែលក្នុងនោះមានផ្ទុកនូវ កម្មវិធី adbd (Android Debug Bridge Daemon) និង driver របស់ Hyper-V ផងដែរ។
យោងទៅតាមឯកសារសម្រាប់ Developers របស់គម្រោង Project Astoria កម្មវិធី Android គឺតម្រូវឲ្យតំណើរការតែនៅក្នុងមជ្ឈដ្ឋាន Android ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដែល Microsoft បានហៅវាថាជា Pico Process ដែលបើតាមមើលទៅ គឺប្រព័ន្ធនេះអនុញ្ញាតឲ្យតំណើរការកម្មវិធី Project Astoria បានតែមួយកម្មវិធីប៉ុណ្ណោះ ក្នុងពេលតែមួយ។
Microsoft ក៏បានបង្កើតនូវប្រព័ន្ធកម្មវិធីដែលមានមុខងារក្នុងការបកប្រែពី អនុប្រព័ន្ធ Android និង Linux មកកាន់ kernel របស់ Windows NT ដែលមានន័យថាល្បឿនរបស់កម្មវិធីនឹងមានលក្ខណៈល្អប្រសើរផងដែរ។
តើយើងអាចតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile ដោយផ្ទាល់បានដែរឬទេ?
ក្រុមអ្នកប្រើប្រាស់ Windows 10 Mobile នៅប្រទេសចិនបានរកឃើញមធ្យោបាយ ដែលអាចតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile បាន ដោយប្រើប្រាស់នូវ Tools ដែលមាននៅក្នុង Project Astoria។ តែទោះយ៉ាងណាក៏ដោយ សម្រាប់គម្រោងនេះ មានតែទូរស័ព្ទមួយចំនួនប៉ុណ្ណោះដែលអាចធ្វើការតំឡើងបាន។
ខាងក្រោមនេះគឺជាទូរស័ព្ទដែល Support សម្រាប់ការតំឡើងនេះ៖
- Lumia 920
- Lumia 925
- Lumia 929 (icon)
- Lumia 830
- Lumia 930
- Lumia 1520
- Lumia 635 (សម្រាប់ម៉ូដែលមាន RAM 1GB)
- Lumia 730
- Lumia 820
- Lumia 435
- Lumia 928
ដើម្បីធ្វើការតំឡើង គឺយើងមាន ២ មធ្យោបាយ៖
- ប្រើប្រាស់ Tools ដែលមាននៅក្នុង Project Astoria (មានលក្ខណៈស្មុគស្មាញបន្តិច)
- ប្រើប្រាស់ Tools ដែលបង្កើតដោយ Microsoft Insiders (មានលក្ខណៈងាយស្រួល)
Project Astoria មិនអាចឲ្យអ្នកអាចតំឡើងនូវកម្មវិធី Android ណាដែលប្រើប្រាស់នូវ Google Play Services នោះទេ អ្នកអាចប្រើប្រាស់នូវ កម្មវិធីមួយនេះដើម្បីធ្វើការ Patch នូវកម្មវិធី Android ដែលអ្នកចង់ធ្វើការតំឡើងបាន។
ខាងក្រោមនេះគឺជាវីដេអូដែលបង្ហាញពីលេងហ្គេម Clash of Clans ដែលជាហ្គេមដ៏ល្បី ដែលមានតែនៅលើ Android និង iOS តែប៉ុណ្ណោះ មកលេងលើ ទូរស័ព្ទ Lumia 920 ដែលតំណើរការដោយ Windows 10 Mobile Insider Preview Build 10166៖
បើសិនជាអ្នកចង់ស្វែងយល់បន្ថែមអំពីគម្រោងមួយនេះ សូមដោនឡូតឯកសារយោងរបស់ Project Astoria ដោយចុចត្រង់នេះ។
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
- វិធីសាស្ត្រក្នុងការតំឡើង .XAP .APPXBUNDLE នៅលើ Windows 10 Mobile ដោយមិនចាំបាច់មានកុំព្យូទ័រ
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10
- វិធីសាស្រ្តក្នុងការ Root & Interop Unlock សម្រាប់ Windows 10 Mobile
- វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងការបើក Navigation Bar សម្រាប់ទូរស័ព្ទដែលមិនមាន
- ប្រើ Tool មួយនេះបើសិនអ្នកចង់តំឡើងកម្មវិធី Android ដែលប្រើប្រាស់ Google Play Services
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile