វិធីសាស្រ្តក្នុងការបើក Navigation Bar សម្រាប់ទូរស័ព្ទដែលមិនមាន
ចាប់ពី Windows Phone 8.1 មក Microsoft បានធ្វើការបន្ថែមនូវមុខងារ Virtual Navigation Bar គឺមានដូចជា ប៊ូតុង ទៅក្រោយ ប៊ូតុង Start Screen និងប៊ូតុង ស្វែងរក ក្នុងគោលបំណងជំរុញឲ្យមានការកាត់បន្ថយការចំនាយក្នុងការបង្កើតនូវ ប៊ូតុង touch screen សម្រាប់មុខងារទាំងនេះនៅលើទូរស័ព្ទ។
សម្រាប់មុខងារ Virtual Navigation Bar មិនត្រឹមតែកាត់ការចំនាយក្នុងការផលិតទូរស័ព្ទប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនទៀតសម្រាប់អ្នកប្រើប្រាស់ផងដែរដូចជា៖
- មានជម្រើសក្នុងការបង្ហាញ Navigation Bar បានដោយគ្រាន់ អូសពីគែមខាងក្រោមនៃអេក្រង់មកខាងលើតែប៉ុណ្ណោះ
- កាត់បន្ថយការប៉ះប៊ូតុង Navigation Bar ដែលវានាំឲ្យរំខានដល់អ្នក ជាពិសេសពេលដែលអ្នកកំពុងលេង ហ្គេមតែម្ដង
ទោះជាយ៉ាងណាក៏ដោយ Microsoft បានផ្ដល់មុខងារ Virtual Navigation Bar នេះសម្រាប់តែ ទូរស័ព្ទដែលមិនមានប៊ូតុង touch screen តែប៉ុណ្ណោះ ចំពោះទូរស័ព្ទដែលមានប៊ូតុង touch screen ដូចជា Lumia 520, 620, 920… គឺមិនមានជម្រើសក្នុងការប្រើប្រាស់នូវមុខងារនេះនោះទេ។
ថ្ងៃនេះ វីនដូខ្មែរសូមបង្ហាញពីវិធីសាស្រ្តក្នុងការបើកនូវ Virtual Navigation Bar បើទោះទូរស័ព្ទរបស់អ្នកមាន ប៊ូតុង touch screen ក៏ដោយ។ សូមអនុវត្តតាមជំហ៊ានខាងក្រោម៖
- ទូរសព័្ទរបស់អ្នកត្រូវតែបាន Unlock រួចហើយ។ បើអ្នកមិនទាន់ Unlock នោះទេ សូមអនុវត្តតាមអត្ថបទមួយនេះ។
- ត្រូវមានកម្មវិធីដែលអាចតំឡើង XAP file បាន។
- អ្នកអាចប្រើ Application Deployment ដែលមានក្នុង Windows Phone SDK
- ឬអ្នកអាចប្រើកម្មវិធី WP Power Tools (ទំហំតូច) ចុចទីនេះដើម្បីទាញយក។
- តំឡើងនូវកម្មវិធី CustomPFD: registry editor + tweaks នៅលើទូរស័ព្ទរបស់អ្នក។ ចុចទីនេះដើម្បីទាញយក។ ចុចទីនេះដើម្បីទៅកាន់ប្រភពដើម។
- នៅលើទូរស័ព្ទបើកម្មវិធី CustomPFD Registry Editor + Tweaks
- ក្នុងកម្មវិធីចូលទៅកាន់ទំព័រ TWEAKS PAGE ហើយចុចលើ General tweaks
- នៅក្នុងទំព័រ UI GENERAL TWEAKS បើកកុងតាក់ ENABLE NAVIGATION BAR
- បិទកម្មវិធី និង Reboot ទូរស័ព្ទរបស់អ្នកជាការស្រេច។
ខាងក្រោមនេះជាវីដេអូបង្ហាញពីជំហ៊ានលំអិត៖
បើសិនអ្នកទាំងអស់គ្នាមានបញ្ហាសូមមញ្ចេញមតិនៅខាងក្រោម។ សូមអរគុណ។
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- វិធីសាស្ត្រក្នុងការតំឡើង .XAP .APPXBUNDLE នៅលើ Windows 10 Mobile ដោយមិនចាំបាច់មានកុំព្យូទ័រ
- Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10
- វិធីសាស្រ្តក្នុងការ Root & Interop Unlock សម្រាប់ Windows 10 Mobile
- វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងការបើក Navigation Bar សម្រាប់ទូរស័ព្ទដែលមិនមាន
- ប្រើ Tool មួយនេះបើសិនអ្នកចង់តំឡើងកម្មវិធី Android ដែលប្រើប្រាស់ Google Play Services
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile