មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
ថ្ងៃនេះជាថ្ងៃដ៏ពិសេសរបស់ ក្រុមហ៊ុន Microsoft និង Windows ដែល ជំនាន់ថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ លេខ១ ត្រូវបានដាក់ឲ្យធ្វើការ Update ដោយមិនគិតថ្លៃ។ តែទោះយ៉ាងណា មានអ្នកប្រើប្រាស់ភាគច្រើនគឺមិនអាចធ្វើការទាញយកនូវ Windows 10 Update បាននៅឡើយ ដូច្នេះ វីនដូខ្មែរ សូមបង្ហាញពីរបៀបបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Update នេះ មិនចាំបាច់រង់ចាំនោះទេ។
មុនពេលអ្នកអនុវត្តនូវជំហ៊ានខាងក្រោម សូមអ្នកទាំងអស់គ្នាធ្វើការ Update លើ Windows 8.1 របស់អ្នកឲ្យទៅកាន់កំណែចុងក្រោយជាមុនសិន។ បន្ទាប់មកទៀត សូមអនុវត្តតាមជំហ៊ានខាងក្រោម៖
ជំហ៊ានទី១៖
ធ្វើការលុបចោលនូវឯកសារ Update ដែលបានដោនឡូតចាស់ៗ ដោយចូលទៅកាន់ C:\Windows\SoftwareDistribution\Download
បន្ទាប់មកទៀតសូម Select All Files ហើយ Right Click និងចុចលើ Delete។
ជំហ៊ានទី២៖
Right Click នៅលើ Start Menu ហើយចុច Command Prompt (Admin)
បន្ទាប់មកទៀតវាយ Command ដូចខាងក្រោម៖
wuauclt.exe /updatenow
ជំហ៊ានទី៣៖
បើកនូវកម្មវិធី Windows Update ដោយចុច Start និងវាយ Windows Update
ហើយអ្នកនឹងឃើញថាវានឹងកំពុងតែដោនឡូត Windows 10 ដូចខាងក្រោម៖
បើអ្នកទាំងអស់គ្នាមានបញ្ហាអ្វី សូមធ្វើការបញ្ចេញមតិនៅខាងក្រោម។ អរគុណ។
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
- វិធីសាស្ត្រក្នុងការតំឡើង .XAP .APPXBUNDLE នៅលើ Windows 10 Mobile ដោយមិនចាំបាច់មានកុំព្យូទ័រ
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10
- វិធីសាស្រ្តក្នុងការ Root & Interop Unlock សម្រាប់ Windows 10 Mobile
- វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងការបើក Navigation Bar សម្រាប់ទូរស័ព្ទដែលមិនមាន
- ប្រើ Tool មួយនេះបើសិនអ្នកចង់តំឡើងកម្មវិធី Android ដែលប្រើប្រាស់ Google Play Services
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile