Micorosft ចេញជាផ្លូវការនូវ Microsoft Surface Pro 4
Microsoft ទើបតែបានចេញជាផ្លូវការនូវ Surface Pro 4 នៅក្នុងព្រឹត្តិការណ៍ Windows 10 Devices របស់ខ្លួន។ ទ្រង់ទ្រាយដើមរបស់ Surface Pro 4 នៅតែរក្សាបានដូចទៅនឹងជំនាន់មុនរបស់វា ប៉ុន្តែទំហំអេក្រង់របស់វាបានពង្រីកពី 12 អុីញ ទៅ 12.3 អុីញ ដោយធ្វើការបង្រួមស៊ុមជុំវិញអេក្រង់។
Microsoft Surface Pro 4 ប្រើប្រាស់នូវ CPU ប្រភេទ Intel Core Skylake ដែលជាប្រភេទ Intel Core ជំនាន់ទី ៦ ដែលអាចធ្វើឲ្យ Surface Pro 4 មានល្បឿនលឿនជាង Macbook Air ដល់ទៅ ៥០ ភាគរយ និងលឿនជាង Surface Pro 3 ដល់ទៅ ៣០ ភាគរយផងដែរ។ វាបានផ្ដល់ឲ្យអ្នកប្រើប្រាស់អាចជ្រើសយកអង្គរក្សាទុកប្រភេទ SSD ដែលមានទំហំដល់ទៅ 1 TB និងអាចកំណត់យក RAM ទំហំ 16GB។ សម្រាប់កម្រាស់របស់វា គឺត្រឹមតែ 8.4 mm តែប៉ុណ្ណោះ។
Surface Pro 4 មានបំពាក់នូវកាមេរ៉ាក្រោយទំហំ 8MP និងប្រើប្រាស់ប្រភេទអេក្រង់ Gorilla Glass ជំនាន់ទី ៤ ចុងក្រោយ ដែលមានកម្រាស់ត្រឹមតែ 0.4 mm តែប៉ុណ្ណោះ។ នៅខាងក្រោមគឺអេក្រង់ដែលប្រើប្រាស់បច្ចេកវិទ្យា PixelSense ដែលបង្កើតឡើងដើម្បីឲ្យតំណើរការនៃការ Touch និងការប្រើប៊ិច មានប្រសិទ្ធភាពជាងមុន ដែលប៊ិចសម្រាប់ Surface Pro 4 នេះ អាចកាន់ថ្មរហូតដល់រយៈពេល ១ ឆ្នាំ ផងដែរ។ សម្រាប់កម្រិតភ្ញោចនៃការសង្កត់របស់ប៊ិច គឺមានដល់ទៅ ១០២៤ កម្រិតឯណោះ ហើយអ្នកអាចភ្ជាប់ជាមួយតួរបស់ Surface Pro 4 ដោយផ្ទាល់បានផងដែរ។ ហើយប៊ិចថ្មីនេះ ក៏អាចឲ្យអាចប្រើមុខងារ Cortana បានផងដែរដោយគ្រាន់តែចុចគូថប៊ិចឲ្យជាប់។
សម្រាប់ Type Cover សម្រាប់ Surface Pro 4 ក៏ត្រូវបានកែសម្រួលជាថ្មី ដែលវាមានកម្រាស់ស្ដើងជាមុន ដែលវាផ្ដល់ឲ្យអ្នកអាចធ្វើការវាយបានលឿន និងស្ងាត់ជាងមុន។ វាក៏បានធ្វើការពង្រីកទំហំរបស់ trackpad ធំជាងមុន ៤០ ភាគរយ និងអាចប្រើ Touch ដល់ទៅ ៥ ម្រាមតំណាលគ្នាផងដែរ។
ខាងក្រោមជាវីដេអូដែលបង្ហាញពី Microsoft Surface Pro 4៖
អ្នកទាំងអស់គ្នាអាចធ្វើការកុម្ម៉ង់ទុកមុនបានចាប់ពីថ្ងៃនេះ ក្នុងតម្លៃចាប់ពី $899 និងមានលក់នៅលើទីផ្សារចាប់ពីថ្ងៃទី ២៦ តុលា ២០១៥ ខាងមុខនេះ។
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
- វិធីសាស្ត្រក្នុងការតំឡើង .XAP .APPXBUNDLE នៅលើ Windows 10 Mobile ដោយមិនចាំបាច់មានកុំព្យូទ័រ
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10
- វិធីសាស្រ្តក្នុងការ Root & Interop Unlock សម្រាប់ Windows 10 Mobile
- វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងការបើក Navigation Bar សម្រាប់ទូរស័ព្ទដែលមិនមាន
- ប្រើ Tool មួយនេះបើសិនអ្នកចង់តំឡើងកម្មវិធី Android ដែលប្រើប្រាស់ Google Play Services
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile