Microsoft ចេញ​ជា​ផ្លូវ​ការ​នូវ Microsoft Lumia 950 និង Lumia 950 XL

Lumia 950 & Lumia 950 XL

នៅ​ក្នុង​ព្រឹត្តិ​ការណ៍ Microsoft Windows 10 Devices នៅក្នុង​ទី​ក្រុង​ New York ក្រុមហ៊ុន Microsoft បាន​ធ្វើ​ការ​ប្រ​កាស​ជា​ផ្លូវ​ការ​នូវទូរស័ព្ទទំនើប​ចំនួន ២ ម៉ូដែលគឺ Lumia 950 និង Lumia 950 XL សម្រាប់គ្រួសារ​ Lumia។

លោក ផាណូស ផាណេ ជា​អ្នកគ្រប់គ្រង​ផ្នែក Devices របស់​ក្រុមហ៊ុន​ Microsoft បាន​បញ្ចាក់​ឲ្យ​ដឹង​ថា ទូរស័ព្ទទាំង ២ នេះ​មាន​បំពាក់នូវ​បច្ចេកវិទ្យា Adaptive Antenna ជាមួយនឹង​បច្ចេកវិទ្យា liquid-cooling ដូចទៅបច្ចេកវិទ្យា​ប្រើក្នុង Microsoft Surface ដើម្បី​ដើម្បី​បង្កើនប្រសិទ្ធិភាព​របស់ម៉ាស៊ីន។ ទូរស័ព្ទទាំង ២ នេះ​ប្រើប្រាស់​អេក្រង់​ប្រភេទ Quad-HD ប្រើបច្ចេកវិទ្យា OLED និង​មាន​មុខងារ Glance ដែល​នឹង​ធ្វើ​ការ​បង្ហាញ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​អ្នកដក​វា​ចេញ​ពី​ហោប៉ៅ។

ទូរស័ព្ទ​ទាំង ២ នឹង​មាន​កាមេរ៉ា​ខាងក្រោយ​ទំហំ ២០ មេហ្កាភីសែល ដោយ​ភ្ជាប់​មកជាមួយនឹង Flash ប្រភេទ RGB ចំនួន ៣ គ្រាប់ និងប្រើប្រាស់ Optical Image Stabilization ជំនាន់ទី ៥ និង​មាន​នូវ​ប៊ូតុង​កាមេរ៉ាមួយដោយ​ឡែក​ផងដែរ។ ទូរស័ព្ទ​ទាំង ២ នឹង​មាន​អង្គរក្សាទុកខាងក្នុងទំហំ 32GB និង​អាចធ្វើ​ការ​បន្ថែមនូវ MicroSD បាន​ផងដែរ។ ពួក​វា​ប្រើប្រាស់នូវ​ USB ប្រភេទ C ដើម្បី​ធ្វើ​ការ​សាកថ្ម ដែល​ប្រើប្រាស់នូវ​បច្ចេកវិទ្យា Quick Charge របស់​ក្រុមហ៊ុន Qualcomm ដែល​អាច​ឲ្យ​អ្នកអាច​ធ្វើការ​សាកបាន ៥០ ភាគរយ ដោយ​ប្រើពេល​ត្រឹមតែ ៣០​ នាទី​តែប៉ុណ្ណោះ។ សម្រាប់​ល្បឿន​ក្នុង​ការ​បញ្ជូនទិន្នន័យ​គឺ​ស្មើនឹង 5 Gbps ឯណោះ។

សម្រាប់ Lumia 950 នឹង​ប្រើប្រាស់នូវ​ប្រភេទ CPU Snapdragon 808 ដែល​មាន​ស្នូលវិភាគ ចំនួន ៦ គ្រាប់ និងមាន​ទំហំអេក្រង់ទំហំ 5.2 អុីញ និងមានតម្លៃ $549។ សម្រាប់ Lumia 950 XL វិញ​គឺ​ប្រើប្រាស់នូវប្រភេទ​ CPU Snapdragon 810 ដែល​មាន​ស្នូល​វិភាគ​ចំនួន ៨ គ្រាប់ មាន​អេក្រង់ទំហំ 5.7 អុីញ និង​មាន​តម្លៃ $649។ ពួក​វា​ទាំង​ពីរ​នឹង​មាន​លក់លើទីផ្សារ​នៅ​ក្នុង​ខែ វិច្ឆិកា​ ខាង​មុខនេះ។

ទូរស័ព្ទ Lumia ទាំង​ ២ ម៉ូដែល​នេះ ក៏​មាន​មុខងារផ្ទៀងផ្ទាត់​អត្តសញ្ញាណតាមរយៈ Windows Hello ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​ស្កេន​ប្រស្រីភ្នែក (iris scanner) ដែល​វា​នឹង​ធ្វើការ​ដោះសោរ​ទូរស័ព្ទ​របស់​អ្នកដោយ​ស្វ័យប្រវត្តិ​ នៅពេល​ដែល​អ្នកសំលឹង​ទៅ​រក​វា។

Tag

Related Articles

Comments ()

អត្ថបទពេញនិយម

ព័ត៌មាន

ថ្ងៃទី ៧ តុលា ២០១៥

ម៉ោង ១២:០៣ ព្រឹក

1730 ដង

ដោយ កុយ ទិត្យតារា

MCP, MCSA, MITE

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Microsoft នឹង​បង្កើត Windows 10 Mobile ROMs សម្រាប់ទូរស័ព្ទ OnePlus 2, 3 និង Xioami Mi 5
តើមាន​អ្វីថ្មីនៅ​ក្នុង Windows 10 Mobile Redstone Build 14267.1004
Microsoft ចេញនូវ Build 10586.107 ថ្មីសម្រាប់ Windows 10 Mobile
ទូរស័ព្ទ​តំណើរ​ការ​ដោយ​ Windows 10 Mobile តំបូង​របស់ក្រុមហ៊ុន Vaio
Windows 10 Mobile ទទួលបាន​បច្ចុប្បន្នភាព​ថ្មី Build 10586.71
អ្នកអាច​ទាញយក Configuration Update សម្រាប់​ Windows 10 Mobile បានហើយ
Build ថ្មីរបស់ Windows 10 Mobile ឈ្មោះថា Redstone នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​​​​​​​​​​​​​​
វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ
Windows 10 Mobile នឹង​តំ​ណើរ​ការ​ជា​មួយ​នឹង​ប្រព័ន្ធវិភាគ 64-Bit ក្នុង​ពេលខាងមុខ
Microsoft ចេញ​កម្មវិធី Upgrade Advisor ដើម្បី​រៀបចំទូរស័ព្ទរបស់​អ្នក​សម្រាប់​ការ​តំឡើង Windows 10 Mobile
លក្ខណៈសម្បត្តិរបស់ Windows 10 Mobile
PhoneDesigner រចនា​រូបរាង​ទាំង​ស្រុង​របស់ Lumia 850 តាម​អ្វី​ដែល​ទទួល​បាន​ចុងក្រោយ
លេចចេញរូបរាងទូរស័ព្ទ​ Lumia 850 ពណ៌​មាស
រូប​រាង​ទូរស័ព្ទ​ដែល​លេច​ចេញនៅ​ប្រទេស​ចិន អាច​ជា​ Lumia 850
លេច​ចេញ​រូប​រាង​របស់ Microsoft Lumia 850
Microsoft កំពុង​តេស្ត​នូវ Build ថ្មី 10586.17 ដែល​ដាក់​ឲ្យ​ update ក្នុង​ពេល​ឆាប់ៗនេះ
ក្រុម​ហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែល​អាច​ប្រើ​បាន​ជាមួយនឹង Windows 10 Mobile
កាល​បរិច្ឆេទ​ការ Update របស់​ Windows 10 Mobile
កំណែ​ថ្មី​របស់​កម្មវិធី Movies & TV អាច​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់ Subtitle ប្រភេទឯកសារ SRT បាន
ក្នុង​សប្តាហ៍នេះ​អ្នក​នឹង​ទទួល​បាន​ Update ថ្មី​មួយ​ទៀត​សម្រាប់ Windows 10 Mobile របស់​អ្នក